អ៊ីស្រាអែល នឹងប្រើប្រាស់បច្ចេកវិទ្យា ប្រឆាំងអំពើភេរវកម្មទប់ស្កាត់ COVID-19 ដែលជាសត្រូវលាក់មុខ

ប្រទេសអ៊ីស្រាអែល មានគម្រោងប្រើប្រាស់បច្ចេកវិទ្យា តាមដានប្រឆំាងអំពើភេរវកម្ម និងបិទផ្នែកខ្លះនៃសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីការបន្ថយហានិភ័យ នៃការឆ្លងCOVID-19 ឱ្យនៅតិចតួចបំផុត នេះបើតាមសម្តី របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu មានប្រសាសន៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។នៅក្នុងទីក្រុងយេរូសាឡឹម លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែលរូបនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទកាសែតមួយថា ការឃ្លាំមើលដោយបច្ចេកវិទ្យា អ៊ីនធឺណេត នឹងត្រូវបានប្រើប្រាស់ ដើម្បីស្វែងរកមនុស្ស ដែលមានជាប់ពាក់ព័ន្ធនឹងនឹងផ្ទុកវីរុស និង ជាប្រធានបទមួយ ដែលត្រូវការការអនុម័តយល់ព្រមពីគណៈរដ្ឋមន្ត្រី។គួរបញ្ជាក់ថា នៅក្នុងដំណើរការ បង្កើនកិច្ចការពារទុកមុន រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសថា ផ្សារហាងធំៗ សណ្ឋាគារ ភោជនីយដ្ឋាន និងមហោស្រព នឹងត្រូវបិទចាប់ពីថ្ងៃអាទិត្យនេះ និងបាននិយាយថា បុគ្គលិកក្រុមហ៊ុន មិនគួរទៅកន្លែងធ្វើការ ប្រសិនបើមិនចាំបាច់នោះទេ ប៉ុន្តែសេវាកម្មសំខាន់ៗ ឱសថស្ថាន ផ្សារទំនើប និងធនាគារ នឹងនៅតែបន្តធ្វើប្រតិបត្តិការដដែល៕សម្រួលដោយ ៖ វិនិច្ឆ័យ ជ័យ