ស្ដ្រីលើសឈាមម្នាក់ ត្រូវបានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ សង្គ្រោះទាន់ពេលវេលា!

(ក្រុងកោះរ៉ុង)៖ ​សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះGTVC និងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះនៅកោះរ៉ុង មានអាការលើសឈាម តង់ស្យុងធ្លាក់ចុះយ៉ាងខ្លាំង ស្ថានភាពធ្ងន់ធ្ងរ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្ន ស្រ្តីជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន បានដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាព និងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕