សម្ដេចតេជោ ហ៊ុន សែន៖ សេចក្តីសម្រេចអំពីសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងកូវីដ១៩, លោក ម៉ម ប៊ុនហេង ជាប្រធាន, លោក កើត រិទ្ធ អនុប្រធានអចិន្រ្តៃយ៍

 នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
តាមសេចក្តីសម្រេចដែលទទួលបាន បញ្ជាក់ឱ្យដឹងថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានសមាសភាព ២១រូប ដឹកនាំដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយអនុប្រធាន ១០រូប ដែលមាន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្រ្តៃយ៍៕

សូមពិនិត្យសេចក្ដីសម្រេចទាំងស្រុងខាងក្រោមនេះ


ដោយ ៖ ឡាយ​​ កុល