លោក ពេជ្រ ស្រស់ ៖ បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ កម្ពុជាកុំដើជាន់ដានប្រវត្តិសាស្រ្ត…!

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងនៅលើទំព័រហេ្វសប៊ុកផ្លូវការរបស់លោកផ្ទាល់ថា «ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ឲ្យបានម៉ឺងមាត់បំផុត និងមិនត្រូវប្រើអារម្មណ៍នោះទេ ហើយកិច្ចការងារនេះ បើធ្វើមិនបានល្អទេគឺកម្ពុជាអាចនឹងជាន់ដានប្រវត្តិសាស្រ្តមិនខានឡើយ» ។

លោក ពេជ្រ ស្រស់ បានបន្តថា ខ្មែរសាមគ្គី ខ្មែរខ្លាំងខ្មែរបែកបាក់ ខ្មែរស្លាប់ ហើយសម័យលង្វែកវិនាសខ្ទិចខ្ទី គឺផ្តើមចេញពីការបែកបាក់ផ្ទៃក្នុងរបស់ជាតិ។

គួរបញ្ជាក់ថា កាលពីពេលកន្លងមក លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ពីរឿងជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជាផងដែរ ដោយលោក បានលើកឡើងថា ប្រសិនជាលោក បានកាន់អំណាច និងជាអ្នកអនុវត្តច្បាប់ លោកនឹងមិនអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ រស់នៅលើទឹកដីកម្ពុជាឡើយ៕អាចជារូបភាពនៃ 1​ នាក់, កំពុងអង្គុយ និង ក្នុងអាគារ

សម្រួលដោយ៖ ង៉ែត ពិសាន្ត