រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតស៊ុយអ៊ែតប្រចាំកម្ពុជា ចូលជួបជម្រាបលា និងពិភាក្សាការងារ

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យលោក Bjorn Haggmark ឯកអគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអ៊ែតប្រចាំប្រទេសកម្ពុជា ចូលជួបជម្រាបលា និងពិភាក្សាការងារ។

ក្នុងជំនួបជម្រាបលា និងពិភាក្សាការងារនេះដែរ លោក Bjorn Haggmark បានសម្តែងនូវការថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីដែលកន្លងមកបានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស៊ុយអ៊ែតលើការងារ climate change ការកាត់បន្ថយប្លាស្ទិក និងមានការសោកស្តាយ ដែលបេសកកម្មការទូតរបស់លោកត្រូវបានបញ្ចប់ នឹងត្រូវបន្តនៅបណ្តាប្រទេសផ្សេងទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសស៊ុយអ៊ែត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទាំងទ្វេភាគី ពហុភាគី និងនៅលើឆាកអន្តរជាតិ ជាមួយកម្ពុជា ជាពិសេសការបន្តផ្តល់ជូននូវអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសស៊ុយអ៊ែត។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញលោករដ្ឋមន្រ្តី សាយ សំអាល់ ដើម្បីចូលរូមកិច្ចប្រជុំអង្គការសហប្រជាជាតិកំរិតខ្ពស់នៅឆ្នាំក្រោយផងដែរ។

ជាការឆ្លើយតបទៅនឹងការថ្លែងអំណរគុណនេះ លោករដ្ឋមន្ត្រី សាយ សំអាល់ បានឲ្យដឹងថា កន្លងមកបានយកអស់កម្លាំងកាយចិត្ត ជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបរិស្ថាន។ លោកបន្តថា ក្រោមដំបូលសុខសន្តិភាពស្ថេរភាពនយោបាយ បានបើកឱកាសអោយកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសស៊ុយអ៊ែត ក៏ដូចជាបណ្តាប្រទេសដទៃទៀតលើវិស័យបរិស្ថាន ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត អោយទទួលបានជោគជ័យរាល់បេសកម្មការទូត នៅបណ្តាប្រទេសដទៃទៀត៕អាចជារូបភាពនៃ 3 នាក់ និង មនុស្ស​កំពុង​ឈរអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​អង្គុយ និង ក្នុងអាគារអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​អង្គុយ និង ក្នុងអាគារអាចជារូបភាពនៃ 1​ នាក់, កំពុងអង្គុយ និង ក្នុងអាគារអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ, មនុស្ស​កំពុង​អង្គុយ, សំលៀកបំពាក់ឈុត និង ក្នុងអាគារអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​អង្គុយ, សំលៀកបំពាក់ឈុត និង ក្នុងអាគារ

សម្រួលដោយ៖ ង៉ែត ពិសាន្ត