ក្នុងត្រីមាសទី១ នៃឆ្នាំនេះ រដ្ឋាករទឹកក្រុងភ្នំពេញ រកចំណូលបានជាង ២១លានដុល្លារ កើនឡើង១០%

(ភ្នំពេញ)៖  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១នេះ រកចំណូលសរុបបានជាង ២១លានដុល្លារអាមេរិក មានការកើនឡើងជាង១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ប្រមាណ១៨.៩លានដុល្លារអាមេរិក។

ក្នុងរបាយការណ៍ដែលទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន ៨៤,៣០៤,៧២៦,០០០រៀល (ប្រមាណ ២១លានដុល្លារអាមេរិក) កើនឡើងជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៧៥,៨១៧,៣១៦,០០០រៀល (ប្រមាណ ១៨.៩លានដុល្លារអាមេរិក)។ ចំពោះប្រាក់ចំណេញដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១វិញ សរុបចំនួន ៣០,៧៧១,៦០៩,០០០រៀល (ប្រមាណជាង ៧លានដុល្លារអាមេរិក) កើនឡើង១៣ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ២៦,៦០៣,៩៤៤,០០០រៀល (ប្រមាណ ៦.៦លានដុល្លារអាមេរិក)៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត