ចូលរួមរំលែកទុក្ខ!! ព្រឹទ្ធាចារ្យសិល្បៈរបាំខ្មែរ លោកយាយ ឯម ធាយ ទទួលមរណៈភាព ក្នុងជន្មាយុ ៨៨ឆ្នាំ

(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យសិល្បៈរបាំវប្បធម៍ខ្មែរ និងជាទេវនាដនិមិ្មត លោកយាយ ឯម ធាយ បានទទួលមរណៈភាព នៅវេលាម៉ោង ១២:២០នាទី យប់ថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងពីកូនស្រីបង្កើតរបស់លោកយាយ នៅមុននេះបន្តិច។

គួរបញ្ជាក់ថា លោកយាយទេវនាដនិមិ្មត ឯម ធាយ គឺជាមរតកមនុស្សរស់ និងជាវិរៈសិល្បៈវប្បធម៌ខ្មែរ។ លោកយាយ បានចាប់ផ្តើមហាត់រៀនរបាំតាំងពីអាយុ ៦ឆ្នាំ ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះសុរាម្រិត និងជាតួរអង្គម្នាក់ដ៏សំខាន់ដែលចូលរួមបង្កើតឡើងវិញនូវសិល្បៈវប្បធម៌ជាតិក្រោយពីរបបខ្មែរក្រហម។ ទោះជាមានវ័យចំណាស់ហើយក៏ដោយ លោកយាយនៅតែបន្តរបង្ហាត់បង្រៀនសិស្សជំនាន់ក្រោយ រហូតធ្លាក់ខ្លួនឈឺធ្ងន់កាលពីដើមឆ្នាំ២០២១៕

លោកយាយ ឯម ធាយ ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យលាចាកលោកហើយ - Rasmei Kampuchea Dailyគួរឲ្យស្តាយ! លោកយាយ ឯម ធាយ មិនឣាចក្រោកសម្តែងឲ្យ អ្នកគ្រប់គ្នា មើលទៀតហើយព្រោះតែ.... - Tube News

សម្រួលដោយ៖ ង៉ែត ពិសាន្ត