សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំលក្ខណៈឯកជន នៅរាជធានីភ្នំពេញ ត្រូវបានរិតបន្តឹង ក្រោយការឆ្លងកូវីដ១៩កើនឡើងវិញ

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្ដីណែនាំបន្ថែមស្ដីពី ការរឹតបន្ដឹងការអនុវត្ដវិធានការរដ្ឋបាល ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្រោយការឆ្លងជំងឺកូវីដ១៩ មានការកើនឡើងវិញ។

បើតាមសេចក្ដីណែនាំ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា ក្នុងករណីប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់ គឺជាហានិភ័យអាចបណ្ដាលឲ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឲ្យភូមិសាស្ដ្រមួយចំនួន ត្រូវប្រែក្លាយទៅជា «តំបន់លឿង» «តំបន់លឿងទុំ» និង «តំបន់ក្រហម» ជាថ្មីម្ដងទៀត។

សូមអានលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង៖