កាន់តែក្ដៅ!! លោក William Guang ដាក់ធ្ងន់ៗបែបនេះ… ក្រោយជនជាតិវៀតណាមមិនព្រមរុះរើផ្ទះលើទឹក ហើយបែរជាស្នើសុំអាជ្ញាធរកម្ពុជាគាំពា

(ភ្នំពេញ) ៖ បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចូលរួមផ្ដល់មតិទៅនឹងរឿងរ៉ាវការនៃការមិនព្រមរុះរើ ផ្ទះលើទឹករបស់ជនជាតិវៀតណាម នៅតាមដងទន្លេមេគង្គ របស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសប្រជាពលរដ្ឋកម្ពុជាទាំងមូលតែម្ដង គឺបាននាំគ្នាស្នើឲ្យរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការចំពោះជនជាតិវៀតណាមទាំងអស់នេះ។ ជាលទ្ធផលយើងសង្កេតឃើញថា ជនជាតិវៀតណាមទាំងនោះមិនបានអនុវត្តតាមការកំណត់របស់សាលារាជធានីភ្នំពេញនោះទេ ថែមទាំងស្នើសុំពន្យារពេលក្នុងការរុះរើ ហើយអ្វីដែលរឹតតែសម្បើមទៀតនោះ ជនជាតិវៀតណាម តាមស្ថានទូតវៀតណាមប្រចាំកម្ពុជា និងសមាគមវៀតណាម បែរជាស្នើសុំឲ្យអាជ្ញាធរកម្ពុជារៀបចំផ្ទៃដី ក៏ដូចជាភូមិឋានសម្រាប់ជនជាតិវៀតណាមទាំងនោះរស់នៅលើដីគោកឱ្យបានត្រឹមត្រូវបើចង់ឲ្យមានការរុះរើផ្ទះលើទឹកនេះ។

ជាក់ស្ដែង ដោយមិនមើលនឹងភ្នែកលោក William Guang ( វីល្លៀម ហ្គែគ) បានចូលរួមបញ្ចេញមតិដោយ លោកបានរៀបរាប់ក្នុងទំព័រហ្វេសបុកផ្ទាល់ខ្លួនរបស់លោកថា «រាប់តាំងពីសមាគមវៀតណាម ដល់ ស្ថានទូតវៀតណាម ឥលូវមកដល់កម្រិតអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមទៀត ដែលបានអំពាវនាវទទូច ដល់ភាគីកម្ពុជាអោយជួយពន្យាពេលរួមទាំងជួយដោះស្រាយភាពស្របច្បាប់និងជួយផ្ដល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍ខុសច្បាប់របស់ខ្លួនដែលកំពុងរស់នៅយ៉ាងរណេករណោក អាណាធិបតេយ្យ ពាសពេញដងទន្លេរកម្ពុជា ដែលកំពុងប៉ះពាល់ខ្លាំងដល់បរិស្ថានទឹកនិងទន្លេកម្ពុជា  ។កម្ពុជាជារដ្ឋអធិបតេយ្យភាព មានសិទ្ធពេញលេញក្នុងការអនុវត្តន៍ច្បាប់នានាក្នុងដែនអធិបតេយ្យរបស់ខ្លួន ។

លោក បន្តថា ខ្ញុំយល់ថាមិនគួរមានការអំពាវនាវច្រេីនបែបនេះទេ ក្នុងនាមវៀតណាមជាមិត្តក្បែររបងគួរណាស់បង្ហាញសហប្រតិបត្តិការក្នុងការមកទទួលពលរដ្ឋរបស់ខ្លួនត្រឡប់ទៅវិញ ។ ព្រោះការមិនអេីពេីនិងពលរដ្ឋរបស់ខ្លួនដែលរស់នៅរប៉ាត់រប៉ាយក្នុងនាមជាអន្តោប្រវេសន៍ខុសច្បាប់នៅទឹកដីបរទេស គឺជាការបង្ហាញភាពមិនទទួលខុសត្រូវចំពោះជោគវាសនារបស់ពលរដ្ឋខ្លួន ខណៈវៀតណាមជាប្រទេសល្បីល្បាញមួយដែរ ក្នុងអាស៊ាន និងសកលលោក ។

លោក បានបន្ថែមទៀតថា ជាគំនិតរបស់ខ្ញុំ ដេីម្បីបញ្ហាញការទទួលខុសត្រូវ និងការស្រលាញ់ជនជាតិវៀតណាមដែលរស់ខុសច្បាប់នៅកម្ពុជា ភាគីវៀតណាមគួរតែមកទទួលពលរដ្ឋរបស់ខ្លួនទៅរស់នៅឯប្រទេសវៀតណាមវិញចុះ ។ ដោយឡែកនៅប្រទេសវៀតណាមក៏ហាក់ដូចជាមិនខ្វះដងទន្លេសម្រាប់ពលរដ្ឋខ្លួនប្រកបរបរចិញ្ចឹមត្រីនោះដែរ ដូចនេះមិនមានអ្វីជាបញ្ហាស្មុគស្មាញនោះឡេីយ» ៕