ក្រសួងសុខាភិបាល ក្រើនរម្លឹកពីការកើនឡើងនូវជំងឺគ្រុនឈីក នៅកម្ពុជា និងវិធានការការពារខ្លួន!

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ  បានជម្រាបសាធារណជន និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ទាំងអស់ពី ស្ថានភាពជំងឺគ្រុនឈីកនៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា។

ក្នុងសេចក្តីជូនដំណឹងរបសក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ មានករណីសង្ស័យជំងឺគ្រុកឈីក ៥១៤នាក់ ត្រូវបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាមពីចំនួន១៣ ដែលក្នុងនោះ ៨៦% នៃករណីទាំងនេះ មកពី ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តបាត់ដំបង, និងខេត្តក្រចេះ។

ការចម្លងជំងឺគ្រុនឈីកនេះ មានសមាមាត្រខុសគ្នា តាមក្រុមអាយុ និងយោងតាមរបាយការណ៍ បានបញ្ជាក់ថា ៣៣១នាក់ ជាមនុស្សពេញវ័យ, ១៣៧នាក់ ជាកុមារ និង ៤៥នាក់ជាកុមារអាយុក្រោម ៥ឆ្នាំ។

គួរឲ្យគត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមានចំនួន ២៦០នាក់ និងភេទប្រុសមានចំនួន ២៥៤នាក់។ អ្នកជំងឺ១០០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់បានជាសះស្បើយ និងមិនមានករណីស្លាប់ទេ។

លទ្ធផលធ្វើការសិក្សាបាណកសាស្រ្ត បានបង្ហាញថា នៅក្នុងជុំវិញផ្ទះ ត្រូវបានពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម មាន៣២%  ក្នុងពាងមូលនិង ៦៨%ក្នុងកំប៉ុង ក្រឡោកដូង ចានបាយសម្លជ័រ កែវជ័រ សំបកកង់ឡាន និងកង់ម៉ូតូដែលទុកចោលដកទឹក។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា  ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈីក ដោយសារសត្វមូសខ្លាញីខាំឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ លោកសាស្រ្តាចារ្យ  ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ក្រើនជំរុញ និងផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជា សំបកកង់ឡានម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ និងវត្ថុជាច្រើនទៀតដែលដក់ទឹកអាចបង្កើតជាប្រភពមូស ត្រូវកប់ ឬដុតកម្ទេចចោល និងទុកដាក់ឲ្យរបៀប ដើម្បីកុំឲ្យមានទឹកដក់ និងត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់របស់របរ សំលឪកបំពាក់ក្នុងក្រៅផ្ទះឲ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង៕អាចជារូបភាពនៃ អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។