ផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង នៅខណ្ឌឬស្សីកែវ រយៈពេល ៦ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង ដែមានទីតាំងស្ថិតនៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រយៈពេល ៦ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីសម្រេចផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់នេះ បានធ្វើឡើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖