គាំទ្រទេ? លោក វណ្ណ សារាយ លើកឡើងថា «#វៀតណាមគួរយកពលរដ្ឋខ្លួនទៅវិញ #ជាជាងសុំអាជ្ញាធរកម្ពុជាគាំពារ»

(ភ្នំពេញ) ៖ ជឿថាប្រជាពលរដ្ឋកម្ពុជាមួយចំនួន និងប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានស្គាល់ លោក វណ្ណ សារ៉ាយ ដែលជាអ្នកសារព័ត៍មានម្នាក់ ក្រុមការងាររបស់អង្គភាព FRESH NWS និងជាប្រជាពលរដ្ឋម្នាក់បានចូលរួមបញ្ចេញមតិ ទៅលើរឿងរ៉ាវផ្ទះជនជាតិវៀតណាម ដែលមិនព្រមរុះរើចេញតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលរឿងនេះដែរកំពុងចមម្រូងចម្រាស់ និងមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស និងនៅឯនាយសមុទ្រផងដែរ។ ជាក់ស្ដែងយោងតាមគណនីហ្វេសប៊ុកឈ្មោះ (Vann Saray) ដែលជាគណនីរបស់ក្រុមការងាររបស់សារព័ត៍មានក្នុងស្រុករូបនេះបានលើកឡើងថា «#វៀតណាមគួរយកពលរដ្ឋខ្លួនទៅវិញ #ជាជាងសុំអាជ្ញាធរកម្ពុជាគាំពារ

បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ សម្រេចរៀបចំសណ្តាប់ធ្នាប់លើដងទន្លេ ជាពិសេសការតាំងទីលំនៅរបស់ជនអន្តោប្រវេសន៍វៀតណាម ដែលមានសភាពស្មុគស្មាញស្មោគគ្រោកលើដងទន្លេអស់រាប់សតវត្សរ៍មកហើយនោះ ទាំងរដ្ឋមន្ត្រី និងអ្នកនាំពាក្យក្រសួងការបរទេស បានចេញមុខស្នើឱ្យអាជ្ញាធរកម្ពុជា គាំពារ និងគិតគូរលើការរស់នៅរបស់ពលរដ្ឋខ្លួន។

ជាយោបល់ខ្ញុំ ដើម្បីជួយឱ្យពលរដ្ឋរបស់ខ្លួនរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងបានសមរម្យនោះ រដ្ឋាភិបាលវៀតណាម គួរតែសម្របសម្រួលយកពលរដ្ឋរបស់ខ្លួនត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។ បច្ចុប្បន្នបើនិយាយពីស្ថានភាពសេដ្ឋកិច្ចប្រទេសវៀតណាម មានការរីកចម្រើនជាងកម្ពុជាច្រើនណាស់ វៀតណាមមិនមែនលំបាកដូចអតីតកាលទៀតនោះឡើយ ដូច្នេះការយកពលរដ្ឋខ្លួនត្រឡប់ទៅវិញជារឿងល្អបំផុត។

ក្នុងគណនីដែលនេះលោកបានបន្ថែមថា វៀតណាមមិនគួរទុកពលរដ្ឋខ្លួនឱ្យរស់នៅបែបអន្តោប្រវេសន៍ខុសច្បាប់ ពពាក់ពពូនលើទឹកដីកម្ពុជាទាំងស្ថានភាពវេទនាបែបនេះនោះឡើយ។ មួយវិញការទុកឱ្យពលរដ្ឋខ្លួនរស់នៅពពាក់ពពូនលើដីកម្ពុជាបែបនេះ វាជាការនាំឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់វៀតណាម ដែលជាប្រទេសមានសេដ្ឋកិច្ចល្អមួយនៅក្នុងតំបន់។

ខ្ញុំក៏សូមក្រើនរំលឹកវៀតណាមដែរថា កម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យភាពេញលេញ។ ដូច្នេះកម្ពុជា មានសិទ្ធិសម្រេចរាល់កិច្ចការរបស់ខ្លួន រួមទាំងក្រុមជនអន្តោប្រវេសន៍ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានរបស់កម្ពុជាផងដែរ។

សូមជម្រាបទៅវៀតណាមដែរថា ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាបំផុតពីប្រជាពលរដ្ឋ ពួកគេមិនចង់បន្តផឹក និងងូតទឹក ដែលអន្តោប្រវេសន៍វៀតណាមបន្ទោបង់ដាក់រាល់ថ្ងៃទៀតនោះទេ។

សង្ឃឹមថា រាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ បន្តអនុវត្តចំណាត់ការរបស់ខ្លួនដោយម៉ឺងម៉ាត់ជាទីបំផុត ដើម្បីឱ្យចៀសផុតពីការទាយរបស់ក្រុមប្រឆាំង ដែលតែងតែលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជាខ្លាចយួន» នោះ៕May be an image of 1 personMay be an image of 1 person

May be an image of 1 person and standing
ស្ថានទូតវៀតណាមប្រចាំកម្ពុជា
មេភូមិវៀតណាមប្រចាំកម្ពុជា

May be an image of body of waterMay be an image of body of waterMay be an image of body of water

ដោយ ៖ ឡាយ កុល