ក្រសួងរ៉ែ និងថាមពល បង្ហាញទិដ្ឋភាពនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ

(កម្ពុជា) ៖ ក្រសួងរ៉ែ និងថាមពល បានបង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។

សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ បានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។May be an image of outdoors and treeMay be an image of outdoorsMay be an image of outdoors and textMay be an image of outdoorsMay be an image of outdoorsMay be an image of outdoorsMay be an image of outdoorsMay be an image of outdoorsMay be an image of one or more peopleMay be an image of outdoorsMay be an image of standing and outdoors