រដ្ឋបាលខេត្តតាកែវ សម្រេចបិទខ្ទប់ភូមិទួលសាំងក ស្រុកអង្គរបូរី ក្រោយរកឃើញអ្នកវិជ្ជមានកូវីដប៉ះពាល់ពលរដ្ឋជាច្រើននាក់

(តាកែវ) ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្រ្ត ភូមិទួលសាំងករ ឃុំអង្គរបុរី ស្រុកអង្គរបុរី ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុង`ព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ ២០២១`។
ការសម្រេចបិទខ្ទប់នេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕ ដោយ ៖ ឡាយ កុល