ខេត្តរតនគិរី នឹងរងឥទ្ធិពលព្យុះ កូហ្គូម៉ា លើកទី៤ ដែលធ្វើឲ្យមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ខ្លាំង ដូច្នេះសូមពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់!

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមិថុនា រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូណដំណឹងដល់រដ្ឋបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តតរាយគ្រប់លំដាប់ថ្នាក់ ជ្រាបថា ព្រះរាជណាចក្រកម្ពុជា ក៏ដូចជាខេត្តរតនគិរី នឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំងនិងជ្រងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2014 ដែលបណ្តាលឲ្យមានភ្លៀងផ្គររន្ទះផ្លេកបន្ទោរ ពីបង្គួរទៅច្រើនជាមួយនឹងខ្យល់កន្រ្តាក់ខ្លាំងរាយប៉ាយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តរតនគិរី បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ដូចខាងក្រោមៈ

– អប់រំផ្សព្វផ្សាយដល់សាធារណៈជន និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងទន្លេ អូរ ឬតំបន់ជំរាបភ្នំ ឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីជំនាន់ទឹកភ្លៀង និងខ្យល់កន្រ្តាក់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

– សហការជាមួយភ្នាក់ងារបស់មន្ទីរក្រសួងធនធានទឹក និងឧតុនិយម តាមដាន កត់ត្រា និងផ្តល់ព័ត៌មានបច្ចុប្បន្នភាពខ្ពស់ទឹកទន្លេ រៀងរាលថ្ងៃជាប្រចាំមកលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។

– បង្កើនការយកចិត្តទុកដាក់ក្តាប់សភាពការណ៍ប្រែប្រួលអាកាសធាតុក្នុងមូលដ្ឋានរបស់ខ្លួន និងត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ និងសម្ភារគ្រប់រូបភាព ដើម្បីត្រៀម បង្ការ សង្គោះ និងអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា ក្នុងករណគ្រោះមហន្តរាយកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន។អាចជារូបភាពនៃ អត្ថបទ