ស្នងការនគរបាលរាជធានីភ្នំពេញ បដិសេធការផ្សាយព័ត៌មានមិនពិតតាម«Tik Tok»ថា មានជនជាតិចិនរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក

បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម​ Tik Tok ភ្លាម​ ថាមានជនជាតិចិនលួចរត់ចេញពីកន្លែងធ្វើចតាឡីស័ក​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទាក់ទងទៅអធិការនគរបាលខណ្ឌ​ដូនពេញ និងប៉ុស្តិ៍ដើម្បីចុះធ្វើការស្រាវជ្រាវ​ និងត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង​ ដោយមានកម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដឹងនាំដោយលោក​ សុ​ខ​ ពេញវុធ​ ភិបាលខណ្ឌដូនពេញ​ លោកវរសេនេយ៍ឯក ទៀង​ ចាន់សារ​ អធិការនគរបាលខណ្ឌដូនពេញ​ លោកនាយប៉ុស្តិ៍នគរបាលស្រះចក​ បានចុះធ្វើការត្រួតពិនិត្យដល់គោលដៅក្រុមហ៊ុនសំណង់ដែលស្ថិតនៅបឹងកក់​ ភូមិទី២​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ និងបានឲ្យអ្នកដែលកំពុងធ្វើចតាឡីស័កទាំងអស់ចេញដម្រង់ជួរ​ដើម្បីធ្វើការត្រួតពិនិត្យ​ និងរាប់ចំនួនជាក់ស្តែង​ ក្រោយពីការរាប់​ និងត្រួតពិនិត្យ​ ឃើញថាមានគ្រប់ចំនួនពុំមានបាត់ជនជាតិខ្មែរ​ ឬជនជាតិណាម្នាក់ដែលកំពុងធ្វើចត្តាឡីស័ក​ ដូចការចុះផ្សាយរបស់គណនី​ Tik Tok ខាងលើនោះទេ​ ជាក់ស្តែងតាមការស្រាវជ្រាវបានឲ្យដឹងថា ជនជាតិមួយក្រុមនោះបានជិះរថយន្តមកឈប់បត់ជើងតូចនៅតំបន់នោះតែប៉ុណ្ណោះ​ មិនមែនជាជនជាតិចិនរត់ចេញពីកន្លែងចត្តាឡីស័កនោះទេ​ ។

ទាក់ទងនឹងករណីនេះ នៅពេលនេះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ កំពុងធ្វើការស្រាវជ្រាវរកម្ចាស់គណនី Tik Tok ដែលចុះផ្សាយព័ត៌មានមិនពិតនេះ​ ដើម្បីចូលខ្លួនមកបំភ្លឺពីការចុះផ្សាយនេះ​៕អាចជារូបភាពនៃ សកម្មភាពក្រៅផ្ទះ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ និង សកម្មភាពក្រៅផ្ទះអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ និង សកម្មភាពក្រៅផ្ទះអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ, សកម្មភាពក្រៅផ្ទះ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ និង សកម្មភាពក្រៅផ្ទះអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ និង សកម្មភាពក្រៅផ្ទះអាចជារូបភាពនៃ 2 នាក់, មនុស្ស​កំពុង​ឈរ និង សកម្មភាពក្រៅផ្ទះអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ និង ផ្លូវអាចជារូបភាពនៃ ការឈរ, សកម្មភាពក្រៅផ្ទះ និង អត្ថបទអាចជារូបភាពនៃ ការឈរ, ម៉ូតូ និង ផ្លូវអាចជារូបភាពនៃ សកម្មភាពក្រៅផ្ទះ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ, ម៉ូតូ និង ផ្លូវអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ, ម៉ូតូ និង ផ្លូវ