ពិសេសមែន!! លោក ព្រាប សុវត្ថិ ត្រូវបានជប៉ុនជ្រើសយក ចូលរួមក្នុងកម្មវិធីមួយប្រជុំសុទ្ធកំពូលតារាអាស៊ាន

ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រវិស័យសិល្បៈប្រាកដជាបានស្គាល់កំពូលតារាចម្រៀងប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ប្រចាំនៅផលិតកម្ម Galaxy Navatra ដែលបានលេចមុខតំណាងឲ្យប្រទេសកម្ពុជាចូលរួមកម្មវិធីមួយដែលផ្ដួចផ្ដើមគំនិតដោយ ប្រទេសជប៉ុន ហៅថា “ONLINE ASEAN-Japan Music Festival”។

កាលពីថ្មីៗនេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសអះអាងថា កម្មវិធីនេះ នឹងដំណើរឆាប់ៗ ដើម្បីផ្ដល់បទពិសោធន៍ថ្មីមួយដល់ប្រជាជនកម្ពុជា អាចកម្សាន្តជាមួយកម្មវិធីតន្ត្រីប្រមូលផ្ដុំដោយកំពូលតារាចម្រៀងប្រទេសក្នុងតំបន់អាស៊ានជាច្រើន ដោយមិនចាំបាច់ចេញពីផ្ទះនោះឡើយ ហើយនោះគឺ “មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ”។

កម្មវិធីនេះ បង្កើតឡើងដើម្បីរឹតចំណងទាក់ទងរបស់ ជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបថ ពិភពលោកគម្រាមគំហែងដោយសារ ជំងឺកូវីដ-១៩។

លើសពីនេះទៅទៀត ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា “តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្រ្តីជប៉ុន-អាស៊ាននេះ ក្នុងនោះក៏មានតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាក៏មានវត្តមានផងដែរ”។

ការចាក់ផ្សាយ កម្មវិធីនេះ បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា តាមគេហទំព័រយូធូបផ្លូវការរបស់កម្ពុជា។ ក្រៅពីនេះ លោក លោកស្រីក៏អាចស្វែងរក និងរីករាយទស្សនាវីដេអូពីមុនៗតាមគេហទំព័រនេះផងដែរ។

នៅវីដេអូចម្រៀងប្រមូលផ្ដុំដោយតារាចម្រៀងល្បីៗប្រចាំតំបន់អាស៊ាន លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទក្នុងផលិតកម្ម Galaxy Navatra ទៅចូលរួមជាមួយកម្មវិធី៕

https://www.youtube.com/watch?v=uXnaWiedA5E