ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមមូលបទ «សាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍ ក្រោយការឆ្លងរាលដាល»។

យោតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានបង្ហោះនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦ ក្រោមមូលបទ «សាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍ ក្រោយការឆ្លងរាលដាល» ។

ជាមួយគ្នានេះដែរ ប្រមុខការទូតកម្ពុជា បានបន្តថា យើងទាំងអស់គ្នាបានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងការធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងបានឯកភាពគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀត។

បន្ថែមពីនេះ លោក ក៏បានបន្តទៀតថា យើងក៏បានសម្តែងនូវការពេញចិត្តចំពោះមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលគាំទ្រដល់គម្រោងប្រមាណជាង ៥០០ នៅក្នុងវិស័យសំខាន់ៗជាច្រើន ផងដែរ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ និង ក្នុងអាគារអាចជារូបភាពនៃ 2 នាក់, មនុស្ស​កំពុង​ឈរ និង ក្នុងអាគារអាចជារូបភាពនៃ ការឈរអាចជារូបភាពនៃ ការឈរ