បន្ទាន់!! ពលរដ្ឋដែលធ្លាប់ចូលហាង NOJIMA នៅផ្សារទំនើប AEON ១ ត្រូវយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួន, ខណៈអ្នកជំងឺកូវីដធ្លាប់បានទៅទីនោះ!

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០នាទី ដល់១៩៖៣០នាទី សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងខាងលើនេះតទៅ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកជំងឺកូវីដ១៩​​ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈនៅហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមាននៅទីតាំងខាងលើ។អាចជារូបភាពនៃ ក្នុងអាគារ និង អក្សរ​ដែល​និយាយថា 'SONY BRAVIA asonic Tojima JA Jun 10, 2021 10:38:54 AM 11.547 5389N 104.9343115E Khan ChamkarMo Chamkarmon Phnom Penh