អ្នកជំងឺកូវីដបានចូលហាង Daiso Japan នៅផ្សារទំនើប AEON ១ ខណៈពលរដ្ឋដែលធ្លាប់ទៅត្រូវយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួន!

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅហាងលក់សម្ភារៈ Daiso Japan ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០នាទី ដល់១៩៖៣០នាទី សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងខាងលើនេះតទៅ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកជំងឺកូវីដ១៩​​ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈនៅហាង Daiso Japan ដែលមាននៅទីតាំងខាងលើ។មិន​មាន​ការពណ៌នា​រូបថត​ទេ។