ក្តៅៗ!! ភូមិចំនួន៤ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជា«តំបន់ក្រហម» ក្រោយរកឃើញអ្នកជំងឺកូវីដពាក់ព័ន្ធជាមួយពលរដ្ឋជាច្រើននាក់

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចកំណត់តំបន់ក្រហមលើភូមិរកាធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

ការសម្រេចកំណត់តំបន់ក្រហមនេះ បានធ្វើឡើងក្រោយពីរកឃើញវិជ្ជមានកូវីដ១៩ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ៃ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទៅ១០ ខែមិថុនា ឆ្នាំ២០២១ និងករណីនេះមានការពាក់ព័ន្ធស្មុកស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ៕