ទីបំផុត!! លោកស្រី អោង សានស៊ូជី ត្រូវបានរងការចោទប្រកាន់ជាផ្លូវការ «ពីបទពុករលួយ»

(បរទេស)៖ បើតាមប្រភពពីក្រសួងព័ត៌មានមីយ៉ាន់ម៉ា ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី អោង សាន ស៊ូ ជី និងមន្ត្រីជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានចោទប្រកាន់ពីបទពុករលួយ ដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ ។

ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងខ្លីដូច្នេះថា «គណៈកម្មការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានធ្វើអធិការកិច្ចលើសំណុំរឿងពុករលួយ របស់អតីតទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូជី… ហើយលោកស្រីត្រូវបានគេរកឃើញថា ពិតជាបានប្រព្រឹត្តអំពើពុករលួយប្រាកដមែន តាមរយៈការប្រើប្រាស់តំណែង និងតួនាទីរបស់លោកស្រី»

គណៈកម្មាធិការ​​ណូបែល​ន័​រវេស​​ថា​​មិន​អាចដក​​ពានរង្វាន់​​ណូបែល​​សន្ដិភាព​​ពី​លោកស្រី​​ស៊ូ​ជី​បានទេ​  - វិទ្យុវាយោ - VAYO FM Radio
រូបតំណាង

សូមបញ្ជាក់ថា លោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយកាលពីពេលថ្មីៗនេះ យោធាមីយ៉ាន់ម៉ាបានបញ្ជូនលោកស្រី និងអតីតប្រធានាធិបតី លោក វីន ម្យីនត៍ (Win Myint) ទៅកាន់កន្លែងឃុំខ្លួនសម្ងាត់មួយ ក្នុងរដ្ឋធានីណៃពិដោ។ បើតាមច្បាប់មីយ៉ាន់ម៉ាបច្ចុប្បន្ន អ្នកនយោបាយដែលត្រូវផ្ដន្ទាទោស ឬចោទប្រកាន់ជាផ្លូវការពីបទពុករលួយ អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ៕