ថយចុះវិញហើយ! ក្រសួងសុខាភិបាល ប្រកាសថា អ្នកស្លាប់ដោយសារកូវីដ-១៩ មានតែ ៣នាក់ប៉ុណ្ណោះ ម្សិលមិញ!

 យោងតាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤,៨៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៨,០៩២នាក់ និងស្លាប់សរុបចំនួន ២៦៦នាក់៕May be an image of text

ដោយ ​៖ ឡាយ កុល