បានផលខ្លះហើយ!! បន្ទាប់ពីការផ្សព្វផ្សាយពីការលំបាក និងអំពាវនាវជំនួយដល់ក្លិបប្រដាល់ចំនួន២ ពេលនេះមានអ្នកជួយឧបត្ថមខ្លះហើយ

(កីឡា) ៖ បន្ទាប់ពីមានការចុះផ្សាយដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ (Leakhena Leakhena) បានផុសទាក់ទងនឹងក្លិបប្រដាល់គុនខ្មែរចំនួន២ និរោធន៍មានជ័យ និង ថ្មគោលពោធិ៍សែន មានគ្រូបង្វឹកឈ្មោះលោកគ្រូ ឈឿន ឆាយដែន ដែលកំពុងជួបការលបាកខ្លាំងណាស់ក្នុងការផ្គត់ផ្គង់រាល់ការចំណាយនានា។ មួយវិញទៀត ម្ចាស់ដីដែលជួលឲ្យក្លិបខាងលើបានប្រាប់មក ក្លិបឲ្យរុះរើចេញ ខណៈដីនោះត្រូវការលក់ ដោយទុកពេល ២ខែសម្រាប់ការរុះរើ ប្ដូរទីតាំងក្លិប ខណៈខាងក្លិបមិនទាំន់ដឹងថា ត្រូវដោះស្រាយ និងត្រូវរុះរើ ប្ដូរទីតាំងទៅកន្លែងណា ព្រោះគ្មានលទ្ធភាព ក្នុងការជួលកន្លែងថ្មីនៅឡើយ ដោយសារពេលនេះកំពុងជួបលំបាកខ្លាំងបញ្ហាថវិកានេះតែម្ដង។ ជាមួយគ្នានេះ គណនីមួយទៀតឈ្មោះ (ឥន្ទ្រីតូច គាំទ្រគុនខ្មែរ
) បានផុសទាក់ទងនឹងការបង្កើតជាមូលនិធិ ដើម្បីឲ្យបងប្អូនសប្បុរសជន និងអ្នកគាំទ្រអាចចូលរួមជាថវិកា ឬសំភារៈផ្សេងៗដែលអាចជួយបាន។
ជាលទ្ធផលយើងបានសង្កេតឃើញថា ការផុសរបស់គណនីទាំងពីរខាងលើ និងចុះផ្សាយរបស់អង្គភាព PND TV ពិតជាមិនអត់ប្រយោជន៍ទេ ដោយពេលនេះ មានអ្នកចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីជួយសម្រួលដល់ការលំបាករបស់ ក្លិបទាំងពីរដែលកំពុងជួបការលំបាកខ្លាំង។ ជាក់ស្ដែងម្ចាស់គណនីឈ្មោះ (ឥន្ទ្រីតូច គាំទ្រគុនខ្មែរ
) បានផុសក្នុងគណនីរបស់ខ្លួនដែលបានរៀបរាប់ថា «បញ្ជីរាយនាមឈ្មោះសប្បុរសជនដែលចូលរួមជួយក្លិប និរោធមានជ័យ ដែលកំពុងខ្វះខាតសាងសង់ក្លិបថ្មីមានដូចជា ” ១/ឥន្ទ្រីតូច គាំទ្រគុនខ្មែរ (១០$) ២/បងប្រុស Min YiM កូរេ (១០$) ៣/ឡាត់វណ្ណី គុនខ្មែរ (៥$) ៤/ភក្ដីជាងម៉ាស៊ីន ភក្ដីជាងម៉ាស៊ីន (៥$) ៥/ រស្មី (៥$) ៦/សមុទ្រ ខ្មៅ( ៥$) ៧/លោកឧកញ៉ាឯកឧត្តមបណ្ឌិត Kmx Farm( ៥$) ៨/ Rab Bit Nonsmoke (៥$) ៩/យុវជនក្លិបប្រដាល់គុនខ្មែរគោព្រៃ(៥$) ១០/ សាម៉ៃ ប្រុសស្អាតនៅកូរេ(២០០០០វ៉ុន) ១១/ប្រាក់ កាណាន់ កូរេ(២០០០០វ៉ុន) ១២/Vorn Han កូរេ (២០០០០វ៉ុ) ១៣/ណាន់ ណាឃឺម កូរេ (២០០០០វ៉ុន)១៤កំលោះ បរសេដ្ឋកូរេ (២០០០០វ៉ុន) ១៥/Dy Dy កូរេ(២០០០០វ៉ុន) ១៦/Bro La (២០០០០វ៉ុន) ១៧/ Spiseth smilh (១០០០០វ៉ុន) ១៨/សុជាតិ( ១០០០០វ៉ុន) ១៩/ជីវិត ថ្មី (១០០០០វ៉ុន) ២០/MaLay Piseth (១០០០០វ៉ុន) ២១/Tim Puth (១០០០០វ៉ុន) ២២/ចាន់ វ៉ាន់ហុង (១០០០០វ៉ុន) ២៣/Noy Thom Pouthorng (១០$) បងប្អូនណាចង់ចូលរួមបន្ថែមជាមួយខ្ញុំបាទសូមទំនាក់ទំនងមានកាន់លេខទូរស័ព្ទខ្ញុំបាទ 0978029902-0967627922 ឬតាម ABA 500216575 របស់ខ្ញុំបាទបានសូមអរគុណ » ហើយដើម្បីឲ្យកាន់តែងាយស្រួលបងប្អូនដែលមានបំណងចង់ជួយម្ចាស់គណនីខាងលើបានបង្កើតគណនី ABA ហើយបានផុសក្នុងគណនីរបស់ខ្លួនទៀតថា «ដោយសារតែបងប្អូនចង់ចូលរួមជួយគុនខ្មែរ បានសំណោមពរអោយខ្ញុំបាទ ធ្វើរកាត ABA ងាយស្រួលក្នុងកាចូលរួមម្នាក់១-២$ឥឡូវខ្ញុំធ្វើររួចហើយ លេខកូដ ABA ខ្ញុំបាទ ៥០០២១៦៥៧៥ បើបងប្អូនចូលរួមសូមមាត្តាឆាតមកខ្ញុំផងងាយស្រួលខ្ញុំធ្វើរបញ្ជីឈ្មោះអោយបានត្រឹមត្រូវ ជាកាទុកចិត្តគ្នាទៅវិញទៅមកសូមអរគុណ »៕May be an image of 2 people, people standing and indoorMay be an image of 1 person, eating, sitting and foodMay be an image of food
ដោយ ៖ ឡាយ​ កុល