សម្ដេចតេជោ ហ៊ុន សែន បង្ហើបថាលោកត្រៀមអញ្ជើញកំពូលកីឡាករបាល់ទាត់Messi និងNeymar មកទស្សនកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា រូបលោកនឹងត្រៀមអញ្ជើញកីឡាករបាល់ទាត់ដ៏ល្បី២រូបគឺ កីឡាករ Lionel Messi របស់ក្លិបបាល់ទាត់បាសេឡូណា(Barcelona) និងកីឡាករ Neymar Junior របស់ក្លិបបាល់ទាត់ PSG(Paris Saint Germain) មកទស្សនកិច្ចនៅកម្ពុជា ក្រោយពីស្ថានភាពនៃជំងឺកូវីដ១៩បានធូរស្រាលឡើងវិញ។ នេះបើយោងតាមការឆ្លើយតបរបស់សម្ដេចនាយករដ្ឋមន្រ្តីទៅកាន់សំណើររបស់មហាជននៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន

ការប្រកាសបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី ធ្វើឡើងក្រោយពីលោកបានបង្ហោះសារមួយកាលពីល្ងាចថ្ងៃទី០២ ខែមេសា ពាក់ព័ន្ធនឹងកំពូលកីឡាករទាំង២រូបខាងលើនេះដែលបានជ្រើសរើសចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ដែលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផលិតដោយប្រទេសចិន ដូចគ្នានឹងកម្ពុជាដែលជ្រើសរើសយកវ៉ាក់សាំងនេះដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ៕

កីឡាករ Lionel Messi របស់ក្លិបបាល់ទាត់បាសេឡូណា(Barcelona)
កីឡាករ Neymar Junior របស់ក្លិបបាល់ទាត់ PSG(Paris Saint Germain)

 

ដោយ៖ ព្រួញទេព