បន្ទាប់ពីមានការរិះគន់ ពីការលក់ស្បៀងអាហារជូនពលរដ្ឋនៅតំបន់ក្រហម ស្រាប់តែក្រសួងបកស្រាយបែបនេះ…

(ភ្នំពេញ) ៖ ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ពោលគឺតំបន់ដែលមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ដែលមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ចេញពីផ្ទះ ក៏ដូចជាធ្វើដំណើរទៅកន្លែងផ្សេងទៀតអំឡុងពេលបិទខ្ទប់បើមិនមានការងារចាំបាច់។ ដើម្បីសម្រួលដល់ការលំបាលនេះ ក្រសួងពាណិជ្ជកម្មបានរៀបចំការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម។ ស្របពេលដែលក្រសួងបានរៀបចំស្តង់លក់ម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគនេះដែរ ឃើញមានមតិរិះគន់មួយចំនួនពីសំណាក់ប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញសង្គម។ ជាក់ស្ដែងនៅថ្ងៃទី ២៧ មេសា ២០២១ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីបំភ្លឺស្តីពី ការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ។

តាមកាបញ្ចាក់ពីក្រសួងពាណិជ្ជកម្ម ដោយមានការផ្តល់មតិយោបល់ជាចំហក្នុងន័យស្ថាបនា ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងមតិវាយប្រហារបន្ទុចបង្អាក់សកម្មភាពរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបំភ្លៃការពិត និងច្នៃប្រឌិតព័ត៌មានបង្កឲ្យមានការភាន់ច្រលំដល់សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលពីសំណាក់មហាជនក្នុងបណ្តាញសង្គម និងពីប្រជាពលរដ្ឋនៅមូលដ្ឋានបិទខ្ទប់បណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន ។

ក្រសួងពាណិជ្ជកម្មមានកិត្តិយស សូមឆ្លើយបំភ្លឺជូនសាធារណជនមេត្តាជ្រាបអំពី អាណត្តិ និងភារកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការងារលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយលក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដូចក្នុងឯកសារជូនភ្ជាប់ខាងក្រោម៖ No photo description available.

​អត្ថបទដោយ ៖ ឡាយ កុល