រដ្ឋបាលខេត្តតាកែវ សម្រេចបិទខ្ទប់ជាណ្តោះអាសន្នភូមិស្នោ​ ក្នុងឃុំស្នោ​ ស្រុកព្រៃកប្បាស​ ចាប់ពី១៤​ ខែមេសា​នេះ​ រហូតដល់មានសេចក្តីសម្រេចជាថ្មី

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានសេចក្តីសម្រេចបិទខ្ទប់ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩  បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីម៉ោង១៩ និង០០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ជាបណ្តោះអាសន្ន។ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងកំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ននេះ បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ការធ្វើដំណើរចេញចូលលំនៅដ្ឋានឬទីសំណាកបច្ចប្បន្ន លើកលែងតែក្នុងករណីចាំបាច់ដូចជា៖

ការធ្វើដំណើរទៅបំពេញការងារ ប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ និងទីកន្លែងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អំពីមុខងារ មុខរបរឬ អាជីវកម្ម និងត្រូវបានហាមឃាត់រាល់ការជួបជុំឬប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីជួបជុំក្នុងចំណើមសមាជិតគ្រួសារដែលរសនៅលំដ្ឋានឬទីសំណាក់ជាមួយគ្នា៕

សូមអានសេចក្ដីសម្រេចខាងក្រោមនេះMay be an image of textMay be an image of textMay be an image of text

សម្រួលដោយ ៖ ឡាយ កុល