ធនាគារជាតិនៃកម្ពុជា ណែនាំគ្រឹះស្ថានធនាគារ ត្រូវផ្អាកនូវប្រតិបត្តិការ ការិយាល័យ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ធ្វើការណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិ ការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

យោងតាមលិខិតរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្នុងគោលបំណងចូលរួមសហការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ជាធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះសា្ថនធនាគារ និងហិរញ្ញាវត្ថុ ដូចខាងក្រោម៖

១៖ ត្រូវផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិ ការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន

២៖ ត្រូវជូនដំណឹងដលសាធារណៈជនឲ្យបានច្បាស់លាស់អំពីការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចំពោះសាខា ឬធ្វើការិយាល័យនោះ និថស្នើរសុំអតិធិជនទៅទទួលសេវានៅសាខា ឬការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ។

ការជូនដំណឹងនេះត្រូវបិទផ្សាយនៅតាមសាខា ឬការិយាល័យដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានាដូចជា បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការជាដើម

៣៖ត្រូវរក្សានូវប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខាឬការិយាល័យ  ដោយសារការអនុវត្តវិធានការសុខាភិបាល ការធ្វើចត្ថាឡីស័ក និងវិធានការបិទខ្ទប់តំបន់៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត