ចូលរួមត្រេកអរ!! ស្រ្តីម្នាក់កំពុងធ្វើចត្តាឡីស័ក ឈឺពោះសម្រាលកូនទទួលបានជោគជ័យ

ឪពុក កើតជំងឺកូវីដ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកម្តាយធ្វើចត្តាឡីស័ក ឈឺពោះសម្រាលកូន ដឹកមកមន្ទីរពេទ្យសម្រាលបានជោគជ័យ។

យោងតាមទំព័រហ្វេសប៊ុកផេករបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ឪពុក​ កើត​ កូវីដ​ នៅគេងពេទ្យ​ ម្ដាយធ្វើ​ ចត្តាឡីស័ក​ ឈឺពោះដឹកមកពេទ្យ​សម្រាលបានដោយជោគជ័យ​ ។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏ថ្លែងអំណរគុណទៅដល់ក្រុមគ្រូពេទ្យ​ ដែលខិតខំ​បំពេញភារកិច្ចទាំងហានិភ័យ​ រហូតបានសម្រេច»។

សម្រួលដោយ៖ ង៉ែត ពិសាន្ត