ក្រសួង អំពាវនាវឱ្យ”ឈ្មោះ Matt Loughrey លុបរូបទាំងអស់ចេញពីបណ្ដាញព័ត៌មានរបស់ខ្លួន…បើមិនដូច្នេះនឹងចាត់វិធានការ…

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យ”ឈ្មោះ Matt Loughrey លុបរូបទាំងអស់ចេញពីបណ្ដាញព័ត៌មានរបស់ខ្លួន និងសំណូមពរដល់អ្នកស្រាវជ្រាវ និងវិចិត្រករ និងសាធារណជនកុំប្រើប្រាស់រូបថតក្នុងន័យខុសពីការពិត នៃបរិបទប្រវត្តិសាស្ត្រព្រមទាំងគោរពជនរងគ្រោះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានការបង្ហោះរូបភាពជនរងគ្រោះនៅអតីតមន្ទីរស-២១ តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Mrt Loughrey ដែលបានយករូបថតទៅកែច្នៃជាពណ៌ធម្មជាតិ និងបានកែច្នៃឲ្យខុសពីស្ថានភាពជាកស្តែង អំឡុងពេលដែលជនរងគ្រោះទទួលនូវការគម្រាមកំហែងពីសំណាក់ខ្មែរក្រហម។

ក្រសួង មិនអាចទទួលបានយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្លូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្រ្តប្រទេសកម្ពុជា និថបំពានចំពោះសិទ្ធិនៃការប្រើប្រាស់រូបថតរបស់សារមន្ទីរ។

ក្រសួង បន្តថា សារមន្ទីរពុំដែលមានទំនាក់ទំនងជាផ្លូវការណាមួយជាមួយបុគ្គលខាងលើនេះទេ។ រាល់ការប្រើប្រាស់បណ្ណសារចេញពីសារមន្ទីរ ត្រូវគោរពតាមច្បាប់បណ្ណសសារឆ្នាំ២០០៥ និងគោរពគោលការណ៍នៃការប្រើប្រាស់បណ្ណសារសារមន្ទីទួសស្លែង។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងវ សូមអំពាវនាវឱ្យ”ឈ្មោះ Matt Loughrey និងបណ្តាញសារព័ត៌មាន Vice លុបរូបទាំងអស់ចេញពីបណ្ដាញព័ត៌មានរបស់ខ្លួន និងសំណូមពរដល់អ្នកស្រាវជ្រាវ វិចិត្រករ និងសាធារណជនកុំប្រើប្រាស់រូបថតក្នុងន័យខុសពីការពិត នៃបរិបទប្រវត្តិសាស្ត្រ ព្រមទាំងគោរពជនរងគ្រោះ។

ក្រសួង បានសង្កត់ធ្ងន់ៗថា នឹងចាត់វិធានការតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ក្នុងករណីបុគ្គលឈ្មោះ Matt Loughrey មិនអនុវត្តទៅតាមសេចក្តីណែនាំខាងលើ៕