ក្ដុកក្ដួល! សាលកោះពេជ្រធ្លាប់តែជាកន្លែងគគ្រឹកគគ្រេង ត្រូវប្រែក្លាយទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល

(ភ្នំពេញ)៖ អគារមជ្ឈមណ្ឌលកោះពេជ្របានប្រែក្លាយទៅជាកន្លែងដាក់សម្រាក និងព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល ដោយប្រើរយ:ខ្លី និងលឿនបំផុត។ នេះបើយោងតាមបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ការរៀបចំមជ្ឈមណ្ឌលដែលធ្លាប់តែជាកន្លែងរៀបចំពិធីផ្សេងៗយ៉ាងគគ្រឹកគគ្រេងឲ្យក្លាយទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដនេះ ដឹកនាំដោយលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធ៕

ដោយ៖ យឺន សីហា