អ្នកជំងឺកូវីដ១៩ បានចូលទៅផ្សារដើមគរ

(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ម្នាក់ បានចូលទៅផ្សារដើមគរ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ដើម្បីទិញបន្លែ ត្រី សាច់ ។

តាមរយៈសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការសា្រវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ម្នាក់ បានចូលទៅផ្សារដើមគរ ដើម្បីទិញបន្លែ ត្រី សាច់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅផ្សារ និងអាជីវករលក់ដូរនៅផ្សារដើមគរ ត្រូវពាក់ម៉ាស់ រក្សាគម្លាត ហើយតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលបានទៅទីកន្លែងនោះ មុនថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។