ច្រើនណាស់ព្រះអើយ! ថ្ងៃនេះតួលេខឆ្លងកូវីដ-១៩ថ្មី នៅកម្ពុជាមានដល់ទៅ ៥៧៦នាក់ ជាសះស្បើយ ៧០នាក់

យោងតាមរបាយការណ៍ក្រសួងសុខាភិបាលនៅថ្ងៃសុក្រ ទី០៩ ខែមេសាឆ្នាំ២០២១នេះ បានឲ្យដឹងថា មានអ្នកឆ្លងថ្មី៥៧៦នាក់ សុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍ ជាមួយគ្នានេះក៏មានអ្នកជាសះស្បើយ ៧០នាក់។

ការស្ទុះឡើងនូវតួលេខដ៏ច្រើនឥតគណនាមិនធ្លាប់មាននេះ គឺកើតឡើងនៅរាជធានីភ្នំពេញ បន្ទាប់ពីមានការឆ្លងរាលដាលច្រើន នៅក្នុងរោងចក្រ លើបងប្អូនកម្មករ កម្មការិនី។

បើយោងតាមរបាយការណ៍រាជធានីភ្នំពេញរកឃើញសរុប៥៤៤នាក់ ខណៈខេត្តស្វាយរៀងរកឃើញ១៦នាក់ ខេត្តព្រះសីហនុ១២នាក់ សៀមរាប២នាក់ កណ្តាល១នាក់ កំពង់ចាម១នាក់។

ដោយឡែកសម្រាប់ករណីជាសះស្បើយវិញ នៅថ្ងៃនេះក៏មានច្រើនដែរ ដោយមានអ្នកជំងឺកូវីដ-១៩ចំនួន៧០នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ បច្ចុប្បន្នចំនួនអ្នកជំងឺដែលកំពុងព្យាបាលមាន១៥៩១នាក់ និងអ្នកជាសះស្បើយសរុបឡើងដល់១៩៨៤នាក់។ យ៉ាងណាក៌ដោយបើតាមរបាយការណ៍ថ្ងៃនេះមានអ្នកជំងឺ៤៩៧នាក់មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល។

សរុបគិតត្រឹមថ្ងៃទី០៩ ខែមេសានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩សរុបឡើងដល់៣៦០៤នាក់ និងអ្នកឆ្លងក្នុងករណីសហគមន៍កើនដល់៣០៧២ នាក់ រីឯអ្នកស្លាប់សរុបឡើងដល់២៤នាក់៕

សូមពិនិត្យសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះMay be an image of textNo photo description available.May be an image of textMay be an image of textMay be an image of textMay be an image of text