ទិដ្ឋភាពនៅប្រាសាទអង្គរ ក្រោយរាជរដ្ឋាភិបាល ប្រកាសបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស រយៈពេល១៤ថ្ងៃ

(សៀមរាប)៖ ទិដ្ឋភាពស្ងប់ស្ងាត់នៅរមណីយដ្ឋានប្រាសាទអង្គរ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្ន ចាប់ពីម៉ោង១២យប់ ថ្ងៃទី០៧ ខែមេសានេះ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕