ថៃផ្ទុះកូវីដជាថ្មី! លោក Bank Thiti តួប្រុសក្នុងរឿង «បងស្អាតមេបោក» វិជ្ជមានកូវីដ-១៩

(បរទេស) ៖ យោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសានេះ បានឲ្យដឹងថា តារាសម្ដែងប្រុសថៃ Bank Thiti ដែលត្រូវបានគេស្គាល់ថាជាតួអង្គសម្ដែងក្នុងរឿង «បងស្អាតមេបោក» រកឃើញមានផ្ទុកជំងឺកូវីដ-១៩ ។

ប្រទេសថៃកំពុងតែមានការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងខ្លាំងសាជាថ្មី ដែលមានករណីលើប្រជាពលរដ្ឋឆ្លងជាហូរហែ ជាពិសេសបណ្ដុំសិល្បករសិល្បការនីច្រើនដួងក៏បានរកឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ផងដែរ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ដោយឡែកនៅព្រឹកនេះ រកឃើញតារា សម្ដែងប្រុសវ័យ ក្មេង Bank Thiti មានជំងឺកូវីដ-១៩។

ខណៈដែលមានសារព័ត៌មានជាច្រើនបានចុះផ្សាយពី Bank ឆ្លងកូវីដ សាមីខ្លួនផ្ទាល់ក៏បានចេញមុខ ប្រកាសថាខ្លួនពិតជាមានជំងឺកូវីដ-១៩ពិតមែន ហើយសូមអ្នកជាប់ពាក់ព័ន្ធជាមួយលោកទាំងអស់ ឆាប់ទៅធ្វើតេស្ដរកជំងឺកាចសាហាវនេះ។ បច្ចុប្បន្ន Bank កំពុងសម្រាកព្យាបាល និងតាមដានស្ថាន ភាពសុខភាព ចំណែកឯក្រុមគ្រួសារ Bank កំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕May be an image of 1 personActor Review: Bank Thiti | ~BL•Drama~ Amino សម្រួលដោយ ៖ ឡាយ កុល