ឆេះរថយន្តកុងតឺន័រមួយគ្រឿង ខណៈបុកគ្នាជាមួយម៉ូតូ រងរបួសស្រាលមនុស្សម្នាក់

(ព្រះសីហនុ)៖ ករណីរថយន្តកុងតឺន័រមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះ ដែលផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីរថយន្តកុងតឺន័របុកប៉ះជាមួយម៉ូតូ ក៏បង្កជាអគ្គិភ័យកើតឡើង នៅវេលាម៉ោង ៩យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណោទអូរត្រាវ ខេត្តព្រះសីហនុ។

យោងតាមការឱ្យដឹងពីសម្ថកិច្ច បានបញ្ជាក់ថា ក្នុងករណីខាងលើ បណ្តាលឱ្យបុរសម្នាក់ភាគីខាងម៉ូតូបានរងរបួសស្រាល និងត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យ និងភាគីតាកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួនក្រោយពេលកើតហេតុ៕