រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី១១៣នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ និងជាសះស្បើយ៩០នាក់

(ភ្នំពេញ)៖ មនុស្សចំនួន ១១៣នាក់ទៀត ត្រូវបានរកឃើញវិជ្ជមានវិរុសកូវីដ១៩ ដែលភាគច្រើននៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ៩០នាក់ បានជាសះស្បើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាល បានបន្តថា អ្នកដែលមានវិជ្ជមានកូវីដ១ទាំង ១១៣នាក់ ជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ រួមមាន៖ នៅរាជធានីភ្នំពេញ ១០៣នាក់ ខេត្តស្វាយរៀង៣នាក់ ខេត្តកណ្តាល៣នាក់ ខេត្តព្រះសីហនុ៣នាក់ និងខេត្តកំពតម្នាក់។

ដោយឡែអ្នកជាសះស្បើយទាំង ៩០នាក់វិញ ក្នុងនោះមានអ្នកដំណើរមកពីក្រៅប្រទេស ២នាក់ និង៨៨នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣០២៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៤៩៦នាក់, អ្នកជាសះស្បើយចំនួន ១៩១៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៨៥នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

 

អាចជារូបភាពនៃ អត្ថបទ

មិន​មាន​ការពណ៌នា​រូបថត​ទេ។

មិន​មាន​ការពណ៌នា​រូបថត​ទេ។

មិន​មាន​ការពណ៌នា​រូបថត​ទេ។

មិន​មាន​ការពណ៌នា​រូបថត​ទេ។