



(ភ្នំពេញ) ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកឧកញ៉ាចិត្តធម៍មួយរូបដែល តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ។ ជាក់ស្ដែងស្របពេលដែលប្រជាជនខ្មែរកំពុងតែមានទុក្ខលំបាកខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
មុននេះបើយោងតាមទំព័រហ្វេសប៊ុករបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះយ៉ាងដូច្នេះថា «ថវិកា(4.9M$)បួនលានប្រាំបួនសែនដុល្លារនេះ ខ្ញុំនិងភរិយាបានបរិច្ចាគ ជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីពេទ្យ នគរទេព
សូមអភ័យទោសបងប្អូនម្ដងទៀតសម្រាប់ការថតរូបនេះព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយ៍ចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំជាមួយនិងភរិយា។ ព្រោះជីវិតខ្ញុំនិងគ្រួសារខ្ញុំមានក្ដីរំភើបនឹងការបរិច្ចាគនេះ
ភរិយាខ្ញុំមិនដែលទុកលុយ និងទ្រព្យសម្បត្តិជាធំនោះទេ សំខាន់ស្រលាញ់ប្ដី ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សារដូចកាលពីមុនដដែល ជិះកង់បីទៅផ្សារ ជិះតុកៗជាដើម ពេលខ្លះខ្ញុំរអ៊ូទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេទាល់តែខ្ញុំទិញអោយ គាត់ថាមិនចង់ទម្លាប់ខ្លួនទេ បើពេលយើងអត់ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាល:ទេស: ណាក៏ដោយ»។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន អ្នកឧញ៉ា ឡេង ណាវ៉ាត្រា ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនមួយចំនួនទៅកាកបាទក្រហមកម្ពុជា និងបានបង្ហោះសារយ៉ាងវែងអន្លាយយ៉ាងដូច្នេះថា «ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន(១.៤លាន) #មួយលានបួនសែនដុល្លារ សូមឧទ្ទិសផលបុណ្យនេះជូនទៅឲ្យម្ដាយខ្ញុំដែលបានចែកឋានទៅ គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ។
ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេឲ្យខ្ញុំបៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃបងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំបៅ។ តែគួរឲ្យស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន
1.ម៉ែបង្រៀនឲ្យស្រលាញ់បងប្អូន
2.ម៉ែបង្រៀនឲ្យចេះតស៊ូ
3.ម៉ែបង្រៀនខ្ញុំឲ្យចេះរិះថាំ
4.ម៉ែបង្រៀនឲ្យធ្វើអំពើល្អ
ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយបើសិនខ្ញុំមានលទ្ធភាព។ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាមតែខ្ញុំបានធ្វើសង្រ្គាមជាមួយនិងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត 30 ឆ្នាំ »៕