ប្រុស​ស្អាត​ភូមា Panig Takhon មានបញ្ហាសុខភាព​ ស្របពេលមាន​ដីការឲ្យចាប់ខ្លួន MGM Han Lay

លោក Panig Takhon  ​តារាសម្ដែងមាឌធំខ្ពស់ស្រឡះរបស់ប្រទេសភូមា ​ហាក់បាត់មុខមួយរយៈចុងក្រោយក្នុងការប្រឆាំងតវ៉ាពួកទាហានរដ្ឋ ប្រហារក្រោយលេចឮដំណឹង Panig Takhon ពុំមានសុខភាពល្អដែលធ្វើឱ្យមហាជនមានការព្រួយ បារម្ភយ៉ាងខ្លាំង។

Panig Takhon តារាសម្ដែងភូមា គឺ​ជា​មនុស្ស​ម្នាក់ ដេល​កន្លង​មក​បាន​លេចមុខជាមួយប្រជាជន ប្រឆាំង​នឹង​របប​យោធា។ ដោយឡែកមួយរយៈចុងក្រោយនេះ តារាសម្ដែងល្បីឈ្មោះប្រចាំភូមា Panig បាត់មុខឈឹង តែម្ដងក្នុងការប្រឆាំងតវ៉ា ធ្វើឱ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវិត្តភាពរបស់លោក។ តែ​ថ្មីៗនេះស្រាប់តែ Paing បានបង្ហោះសារក្នុងគណនីហ្វេសប៊ុកថាបច្ចុប្បន្ន សុខភាពរបស់ លោកមិនល្អនោះទេ ដែលធ្វើឱ្យមហាជនរឹតតែមានក្ដីបារម្ភខ្លាំងឡើង។

យ៉ាងណាមិញ ស្ថានភាពប្រទេសមីយ៉ាម៉ា នៅ​តែវឹកវរ ខណៈក្រុមយោធាកំពុងតាមចាប់សិល្បករ​របស់​ប្រទេស ២៥នាក់ផ្សេងទៀត និងជាង៤០ត្រូវបានចាប់ខ្លួនរួចហើយ ដោយសារពួកគេ ចេញមុខប្រឆាំងនិយាយ​ពីនយោបាយរបស់​យោធា។ ដោយឡែក Miss Grand Myanmar នាង Han Lay ក៏មាន​ដំណឹង​ថា កំពុងស្ថិតក្នុងស្ថានភាព តាមចាប់ខ្លួនផងដែរ៕