ក្តៅៗ!!! កម្មការិនីរោងចក្រ ឌីន ហាន់ នៅខណ្ឌមានជ័យ ចំនួន១៣នាក់ «វិជ្ជមានកូវីដ១៩»

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ៧៧នាក់ ដោយអាជ្ញាធរ បានបង្ហាញទាំងអត្តសញ្ញាណ និងទីលំនៅផងដែរ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ថ្មីទាំង ៧៧នាក់នោះ មាន ១៣នាក់ ជាកម្មការិនីរោងចក្រ ឌីន ហាន់ នៅខណ្ឌមានជ័យ។

នៅក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវអោយអ្នកធ្លាប់ពាក់ព័ន្ធ ប្រញាប់ទៅធ្វើតេស្ត និង ដាក់ខ្លួនដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ៕