ធែល ថៃ បញ្ជាក់ថា ជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយទទួលបានការយកចិត្តទុកដាក់ ព្យាបាលពីក្រុមគ្រូពេទ្យ

នាពេលថ្មីៗនេះ លោក ធែល ថៃ ​អតីតម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី២ បានបញ្ជាក់ថា លោកបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។

តារាចម្រៀង ធែល ថៃ បានប្រកាសតាមបណ្តាញសង្គមយ៉ាងដូច្នេះថា «បន្ទាប់ពីខ្ញុំមកសម្រាក ព្យាបាល ជំងឺ COVID19នៅមន្ទីរពេទ្យជ័យជំនះ មកដល់ពេលនេះ ខ្ញុំបានជាសះស្បើយ ហើយសូមថ្លែងអំណរគុណ ដល់ក្រុម គ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ព្យាបាលរូបខ្ញុំបាទ ក៏ដូច ជាអ្នកជំងឺដទៃទៀត ដោយមិនខ្លាចនឿយហត់ឡើយ»

តារាចម្រៀងរូបនេះ បានបន្តថា «ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រុមហ៊ុនហង្សមាស តែងតែយកចិត្តទុកដាក់ចំពោះកូនចៅ ហើយក៏ដូចជារូបខ្ញុំបាទផងដែ ផ្តល់នៅសម្ភារៈប្រើប្រាស់ និងរបស់ហូបចុក។ អរគុណដល់បងប្អូន នឹងមិត្តភក្តិទាំងអស់ ដែលតែងតែ ផ្ដល់កម្លាំងចិត្តដល់ រូបខ្ញុំបាទហើយជាចុងក្រោយនេះ សូមឲ្យពុកម៉ែបងប្អូន ទាំងអស់គ្នា ចូលរួមអនុវត្ត នូវ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន នឹងបានជៀសផុតពីជំងឺ COVID-19ក្នុងការបញ្ចប់ជំងឺ COVID-19 នាពេលឆាប់ៗនេះផងដែ ។ ពីខ្ញុំបាទ ថែលថៃ»

គួរជម្រាបថា តារាចម្រៀងប្រុស ធែល ថៃ ត្រូវបានរកឃើញថាមានកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្រោយមកបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ ក្រុងតាខ្មៅ រូបលោកបានជាសះស្បើយឡើងវិញ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១៕May be an image of 1 personMay be an image of 1 personMay be an image of 1 person and smilingMay be an image of 1 person