លោក ហ៊ុយ វណ្ណៈ ៖ អ្នកសារព័ត៍មានខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ សរុបជាង ៧០ករណី!

(ភ្នំពេញ) ៖ ​ប្រិយមិត្តអ្នកតាមដានបណ្ដាញសង្គមហ្វេសប៊ុក រឿងរ៉ាវ សិល្បៈកម្សាន្ដផ្សេងៗ ជាពិសេសព័ត៍គ្រប់ទម្រង់នៅក្នុងសង្គមបច្ចុប្បន្ន ដែលផ្សាយចេញដោយបណ្ដាញសារព័ត៍មានជាច្រើននៅក្នុងប្រទេសកម្ពុជាយើងនេះ ដោយមានទាំងព័ត៍មានពិត និងព័ត៍មានបែបបំភ្លៃការពិត ឬបំពុលសង្គម។ ដោយសារតែកត្ដានៃការផ្សាយព័ត៍មានមិនពិតបែបបំពុលសង្គមនេះ ទើបធ្វើឲ្យក្រសួងព័ត៍មានសម្រេចដកអាជ្ញាប័ណ្ណ និងជាប់ក្ដីជាច្រើនករណីនៅតុលាការផងដែរ។

ជាក់ស្ដែង លោក ហ៊ុយ វណ្ណៈប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសំណេរមួយជុំវិញចម្ងល់របស់អ្នកកាសែត ដែលបានសួរលោកទាក់ទងទៅនឹង អ្នកការសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណនិងជាប់បណ្ដឹងនៅតុលាការ។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ បងប្អូនអ្នកកាសែត បានសួរសំណួរខ្ញុំ នៅថ្ងៃនេះ!

  • សំណួរ៖ យល់ដូចម្តេចដែលមានអ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ សរុបទាំងអស់ជាង៧០ករណី?
  • ចម្លើយ៖ តើអ្នកកាសែតដែលមានអង្គភាពផ្លូវការ មានការដឹកនាំត្រឹមត្រូវ និងមានវិជ្ជាជីវៈប៉ុន្មាននាក់នៅក្នុងចំណោមនោះ? គឺស្ទើតែគ្មាន។ យើងត្រូវយល់ពីភាពគ្រោះថ្នាក់នៃបច្ចេកវិទ្យា (Facebook/Online) ដែលជំរុញឲ្យខ្លះធ្វើខុសដោយមិនដឹងខ្លួន ឬដោយបំពានប៉ាតណាប៉ាតណី ហើយកំហុសរបស់គេបែរជាបង្កើតបន្ទុកយល់ច្រឡំធំ២ ទៅអ្នកដទៃទាំងអយុត្តិធម៌៖

១- មើលមួយភ្លែតថា សមត្ថកិច្ចបំពានពួកគេទៅវិញ។

២- ទង្វើរបស់ពួកគេ បានធ្វើឲ្យស្រអាប់ដល់អ្នកសារព័ត៌មាន ដែលមានអាជីពត្រឹមត្រូវ ហើយរឿងធំបំផុត គឺសង្គមទាំងមូល ទទួលព័ត៌មានបំពុល និងខុសស្រឡះ។ យើងត្រូវទ្រាំទទួលយកការពិតនេះ ហើយនាំគ្នាកែប្រែ ដោយ«ចេះក្រែង»។

សូមជម្រាបថារយ:ពេលប៉ុន្មានខែមកនេះជាពិសេសក្នុងខែមីនានេះ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រនិងកាសែត ជាច្រើនអង្គភាព ដែលអង្គភាពទាំងនោះបានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិជ្ជាជីវៈ និងបានធ្វើឲ្យប៉ះពាល់ដល់សង្គមផងដែរ៕ឯកឧត្តម ហ៊ុយ វណ្ណៈ គោរពជូនពរ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ  ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០១៩ - CNC NewsMay be an image of 2 peopleករណីចាក់ដីលុបទន្លេបាសាក់ មុខផ្សារទំនើបអ៊ីអន១ , លោក ហ៊ុយ វណ្ណៈ ថ្លែងថា  មនុស្សលោកត្រូវគោរពច្បាប់ធម្មជាតិផង - CPC NEWS

សម្រួលដោយ ៖​ ឡាយ កុល