តើអ្នកដឹងទេថា ហេតុអ្វីបានជាកីឡាករចូលចិត្ត​ត្រាំ​ទឹកកកបន្ទាប់ពី​ហាត់​ ឬ​ប្រកួត​ចប់​? ​ពេល​​ណា? ដើម្បីអ្វី?​

តោះមកស្ដាប់ពីមូលហេតុទាំងនេះទាំងអស់គ្នា៖

​ក្នុង​បទ​សម្ភាស​មួយ​ស្ដី​អំពី​ប្រធាន​បទ​ខាងលើ ​តាម​រយៈ​ប្រអប់​សារ​ហ្វេសប៊ុក​ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ​កីឡាករ​បាល់ទាត់​មក​ពី​ក្លឹប​កង​យុទ្ធពល​ខេមរៈ​ភូមិន្ទ​ ឈិន ឈឿន ​បាន​ឱ្យ​ដឹង​ថា ​ការ​ត្រាំ​ ទឹក​កក ​មិន​មែន​ចេះ​តែ​ធ្វើ​គ្រប់​ពេល​ឡើយ​ គឺ​អនុវត្ត​នៅ​ពេល​កីឡាករ​ធ្វើការ​ធ្ងន់​តួយ៉ាង​ លេង​៩០នាទី​ពេញ ​ឬ​ហ្វឹក​ហាត់​ពាក់ព័ន្ធ​សាច់​ដុំ​ខ្លាំង​ ដែល​បណ្ដាល​ឱ្យ​ចុករោយ។

​តើ​វា​ផ្ដល់​ផល​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សាច់ដុំ ​និង​រាងកាយ?

ចំពោះ​ផល​ប្រយោជន៍​ ខ្សែ​បម្រើ​ស្លាប​ល្បឿន​លឿន​រូប​នេះ​ពន្យល់​ថា​ វា​អាច​ជួយ​សម្រួល​ដល់​សាច់ដុំ​ដែល​តឹងណែន​ ជួយ​បណ្ដេញ​ជាតិ​ពុល​ កាត់​បន្ថយ​ និង​ព្យាបាល​របួស​ដែល​កើត​មាន​អំឡុង​ពេល​ប្រកួត​ ឬ​ហ្វឹងហាត់​បាន​ដល់​ពី ​៥០​ ដល់​៦០%។

អតីត​កីឡាករ​ព្រះ​ខ័ន​រាជស្វាយ​រៀង​ បានលើក ​ឡើងថា​ ៖«បន្ទាប់​ពីការ​ប្រកួត​ចប់​យើង​ត្រាំ​ទឹកកក ​ទីមួយ​អ្នក​ដែល​គាត់​លេង​៩០នាទី​ពេញឬលើស ​៩០​នាទី​ពេញ…សាច់ដុំ​គាត់​ធ្វើការ​ខ្លាំង​ណាស់ ​អ៊ីចឹង​ហើយ​យើង​ត្រូវ​ការ​ត្រាំទឹកកក…ទី១ ​ដើម្បី​សម្រួល​សាច់ដុំ​ សាច់​ដុំដែល​តឹង​ ទី២​ បណ្ដេញ​ជាតិពុល​ពី​សាច់ដុំ​របស់​យើង​ ទី៣​ គឺកាត់​បន្ថយ​និង​ព្យាបាល​របួស​ដែល​យើង​ប៉ះ​ទង្គិច…ដូច​ថា​យើង​ឈឺ​ក​ជើង ឈឺ​ជង្គង់​ ប៉ះ​ទង្គិចសាច់ដុំ​ត្រាំទឹកកក​ទៅ​ វាអាច​ជា​បាន​ ព្រោះ​ទឹកកក ​ត្រជាក់​តែខាងក្រៅទេ​ តែ​គឺ​នៅ​ខាង​ក្នុង​គឺ​ក្ដៅ​ ចឹង​គឺវា​ជួយ​រំលាយ​ឈាម…ពេល​ត្រាំទៅ​មាន​អារម្មណ៍​ថា​ធូរ ​ហើយ​ស្រាល​ខ្លួន»។

ដើម្បីឱ្យការព្យាបាលរបួស​ និងសម្រួលសាច់ដុំមា​ន ប្រសិទ្ធភាពខ្ពស់ក្នុងវិធីសាស្ត្រនេះ កីឡាករ​ត្រូវត្រាំក្នុង​កម្រិត​សីតណ្ហភាព​ដកសូន្យអង្សា ​និងប្រើរយៈ​ ពេល​ចាប់១៥នាទី​ ទៅ ៣០​នាទី។ នេះបើតាមការឱ្យដឹងបន្ថែមពី ឈិន ឈឿន៕May be an image of 1 person សម្រួលដោយ ៖ ឡាយ កុល