



បន្ទាប់ប្រកាសផ្អាកការប្រកួត ១សប្ដាហ៍ សង្វៀនប្រដាល់ទូរទស្សន៍ TOWN សប្ដាហ៍នេះបើកការប្រកួតជាធម្មតាវិញហើយ ខណៈបេក្ខភាពម៉ារ៉ាតុងប្រជុំដោយជើងខ្លាំងទម្ងន ៥៧គីឡូក្រាម។
យោងតាមការផ្សព្វផ្សាយលើផេកផ្លូវការរបស់ TOWN Sport បានបង្ហាញពីបេក្ខភាពម៉ារ៉ាតុងដណ្ដើមប្រាក់លានហើយសប្ដាហ៍នេះ ក្នុងនោះមានកីឡាករ រិន ដេវីត ឃួន ឡាំងកូស៊ីន ហ៊ឹម គឹមរៀង និង ជី ឆៃលី។ ពួកគេនឹងត្រូវចាប់ឆ្នោតដើម្បីដឹងថានរណាប៉ះនរណា បន្ទាប់មកប្រកួតជម្រុះជុំទី១ និងឈានទៅជុំទី២ ដើម្បីស្វែងរកម្ចាស់ប្រាក់លាន ៣,៤០០ ០០០រៀលតែម្ដង។
រំលឹកដែរថា សប្ដាហ៍មុនសង្វៀនប្រដាល់ TOWN បានផ្អាក ១សប្ដា៍ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ មួយវិញទៀតមានបុគ្គលិកទូរទស្សន៍នេះខ្លះត្រូវបានរកឃើញមានឆ្លងជំងឺសាហាវនេះផងដែរ។ ការប្រកួតសង្វៀននេះធ្វើឡើងរាល់រសៀលថ្ងៃអាទិត្យ៕សម្រួលដោយ ៖ វនិច្ឆ័យ ជ័យ