ខ្លាំងខ្លោច!! ក្រសួងព័ត៍មាន ប្រកាសលុបគេហទំព័រលោក ផែង វណ្ណៈ បន្ទាប់ពីពោលពាក្យប្រមាថព្រះសង្ឃថា…

(ភ្នំពេញ) ៖ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន ឯកឧត្ដម ខៀវ កាញ៉ារីទ្ធ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បាន​សម្រេច​លុប​គេហទំព័រ​របស់​លោក​ ផែង​ វណ្ណៈ​ បន្ទាប់ពីប្រើពាក្យពេចន៍ប្រមាថព្រះសង្ឃ ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។
សូមជម្រាបថាលោក​ ផែង​ វណ្ណៈ​ សរសេរ​នៅក្នុងសារបញ្ចេញមតិ គេឃើញ លោក ផែង វណ្ណៈ បានសរសេរប្រមាថ ទៅដល់ ព្រះ​មហាវិមលធម្ម​ ពិន​ សែម ថា “បានចៅអធិវត្តអប់រំបែបនេះ បានបុណ្យណាស់ តែបើវាយកូនខ្ញុំ ដឹងតែក្បាលដល់ដីហើយ សុខចិត្តជាប់គុក” ។ យោងតាមសម្ដីរបស់លោក ផែង វណ្ណៈ មានមហាជនជាច្រើន ក៏ដូចជាសង្ឃជាច្រើនអង្គ បានសម្ដែងការមិនពេញចិត្ត ព្រោះសម្ដីនេះសបញ្ជាក់ឲ្យឃើញថា ជាការលើកទឹកចិត្តឲ្យមានអំពើហិង្សា ក៏ដូចជាអំពើព្រៃផ្សៃក្នុងសង្គម ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ​​ ខំប្រឹងទប់ស្កាត់ជាដាច់ខាត។
សូមជម្រាបជូនថា ក្រោយពីបែកធ្លាយវីដេអូឃ្លីប ព្រះ​មហាវិមលធម្ម​ ពិន​ សែម ប្រវិន័យក្ដៅ ដល់កូនសិស្សគណ រួចមក មានមនុស្សជាច្រើនបានរិះគន់ តែក្នុងនោះក៏មានមនុស្ស ព្រមទាំងព្រះសង្ឃជាច្រើន នៅតែគោរព ស្រឡាញ់ ព្រះអង្គដដែល៕
សូមអានសេចក្ដីប្រកាសខាងក្រោមនេះលោក ផែង វណ្ណៈ លើកឡើងថាចាំឱ្យច្បាស់ ទោះ បី យករថយន្តទៅ ធ្វើ ស្លាក លេខ ហេីយក៏ដោយ...