នាគខ្មៅ ឃីម​ ឌីម៉ា​ នឹងវិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ ក្នុងពេលឆាប់ៗនេះ!

(កីឡា) ៖ ពិតជាដំណឹង​ល្អមួយ​សម្រាប់​អ្នក​គាំទ្រ​គុន​ខ្មែរ​ ដែលកីឡាករនាគខ្មៅខេត្តបន្ទាយមានជ័យ ឃីម ឌីម៉ា បាន​លើក​ឡើង​ថា ​រូប​គេជា​ពី​របួស​ហើយ​ និង​កំពុង​ហ្វឹកហាត់​ត្រៀម​វិល​ចូល​សង្វៀន​ជា​ថ្មី។​

យោងតាម​ការ​លើក​ឡើង​របស់ ឃីម​ ឌីម៉ា​ ក្នុងវីដេអូឃ្លីមមួយរបស់​ខ្លួន​បាន​បញ្ជាក់​ថា​ របួស​ជើង​ខាង​ស្ដាំ​ដែល​បាន​វះកាត់​នោះ​គឺ​បាន​ជា​សះស្បើយ​ហើយ​ និង​អាច​ចូល​ហ្វឹកហាត់​បាន​ជា​ធម្មតាវិញហើយ។​ ការ​ហ្វឹកហាត់​នេះ​ទៀតសោត​គឺ​ហ្វឹកហាត់​លក្ខណៈ​ខ្លាំង​ទៀត​ផង។​

ចំពោះ​គម្រោង​វិល​ចូល​សង្វៀន​ជា​ថ្មី​នេះ​ ឌីម៉ា​ ថា​អាច​នឹង​លេង​ប្រភេទ​ទម្ងន់​ដដែល​ ៦០-៦៣,៥​គីឡូក្រាម​ ព្រោះ​បើ​ទោះ​ជា​ខាន​ប្រកួត​យូរ​ ប៉ុន្តែ​ទម្ងន់​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ​ពោល​នៅ​ចន្លោះ​នេះ​តែ​ប៉ុណ្ណោះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ឃីម​ ឌីម៉ា​ ជា​ម្ចាស់​មេដាយ​មាស​ ស៊ីហ្គេម​ ២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី។​ អំឡុង​២ឆ្នាំ​មុន​ ឌីម៉ា​ មាន​របួស​សរសៃ​ជើង​ធ្ងន់ធ្ងរ​បន្ទាប់​ពី​វ៉ៃ​ជា​មួយ​កីឡាករ​ថៃ​ កែវកាងវ៉ាង​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​រួច​មក​ និង​ត្រូវ​វះកាត់​ព្យាបាល​អាក់ខាន​ប្រកួត​រហូត​ដល់​ពេល​នេះ៕​ ​ May be an image of 1 personMay be an image of 1 personMay be an image of 1 person

សម្រួលដោយ ៖ ឡាយ​ កុល