ដូរចិត្តលឿនម៉្លេះ! មាស ម៉ើ ស្រាប់តែនិយាយបែបនេះ…ក្រោយចង់ប្រកួតជាមួយ ចាន់ រតនា ភ្នាល់ប្រាក់ចំនួន ៥ម៉ឺនដុល្លារ

យោងតាមសារបន្ទាប់របស់កីឡាករ មាស ម៉ើ បានបង្ហោះយ៉ាងដូច្នេះថា «រកស៊ីយូរៗទៅចំពាក់ធនាគារមិនក្រោមពី ៧ម៉ឺនដុល្លារទេខ្ញុំ មានលុយឯណាបបួល បងចាន់រតនាវ៉ៃដាក់ដើម ៥ម៉ឺនដុល្លារនោះ តែបើហ៊ានមែនទែនប្រហែលជាលេងមែនទែនហើយមើលទៅពីព្រោះខ្វះលុយបង់ធនាគារផង វ៉ៃឈ្នះឆាប់បង់រួចតែបើវ៉ៃចាញ់ប្រាកដជាដេកក្នុងគុកហើយមើលទៅ។ ..ជាចុងក្រោយអរគុណសម្រាប់អ្នកដែលបានមើលងាយខ្ញុំមករហូត បើគ្មានអ្នកមើលងាយនិងចំអកឲ្យខ្ញុំទេប្រហែលជាខ្ញុំគ្មានថ្ងៃនេះទេ​»។
ផ្ទុយមកវិញជាមួយនឹងការបង្ហោះសារបែបនេះ មាស ម៉ើក៏បានបង្ហោះរូបភាពរបស់ខ្លួនដែលមានគីឡូ៨៥ សម្រកមកនៅត្រឹម៦៦គីឡូប៉ុណ្ណោះ។ មួយវិញទៀតកីឡាកររូបនេះបានភ្ជាប់ជាមួយរថយន្ដ ចំនួន២គ្រឿង ដែលគិតជាតម្លៃប្រមាណ ៤ទៅ៥ម៉ឺនដុល្លារឯណោះ។

គួរបញ្ជាក់ថា កីឡាករ មាស ម៉ើ អ្នកប្រយុទ្ធក្នុងទ្រុងរបស់កម្ពុជា បានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួន ដោយបានប្រកាសក្ដែងៗថា ខ្លួនចង់ប្រកួតជាមួយជើងខ្លាំង MMA របស់កម្ពុជាដូចគ្នា គឺកីឡាករ ចាន់ រតនា ដោយហ៊ានភ្នាល់ដាក់លុយរហូតដល់ ៥ម៉ឺនដុល្លារអាមេរិក បើសិនអ្នករៀបចំឱ្យពួកគាត់ជួបគ្នាពិតមែន។
ជាមួយនឹងការប្រកាសបែបនេះម្ចាស់ខ្សែក្រវាត់ KWC រូបនេះបានបង្ហើបឲ្យដឹងថា លោកពិតជាបានប្រកាសដូច្នេះមែន ហើយមូលហេតុដែលលោកចង់ប៉ះជាមួយជើងខ្លាំង សម្រាប់មួយប្រកួតចុងក្រោយក្នុងអាជីពលើសង្វៀនរបស់ខ្លួន គឺលោកបានជ្រើសរើសកីឡាករ ចាន់ រតនា ព្រោះតែគាត់ជាកីឡាករខ្លាំង ដែលអ្នកគាំទ្រភាគច្រើនគិតថាគាត់ជាកីឡាករដែលល្អជាងគេនៅប្រទេសកម្ពុជា ដូច្នេះលោកប្រកួតជាមួយបើមានកម្មវិធីធំណាមួយរៀបចំ។ ចំពោះការប្រកួតនេះដែរលោកក៏ចង់ដឹងថា តើ ចាន់ រតនា ពិតជាកីឡាករខ្លាំងជាងគេនៅកម្ពុជា ពិតមែន ឬសម្ថភាពគាត់មិនទាន់អាចប្រកួតជាមួយកីឡាករលំដាប់ A នៅក្រៅប្រទេសបានទេ? ពីព្រោះលោកធ្លាប់បានឆ្លងកាត់នៃការប្រកួតជាមួយកីឡាករលំដាប់ A នៅសង្វៀន ONE រួចមកហើយ។ អ្នកប្រយុទ្ធមកពីខេត្តកំពង់ធំ រូបនេះបានបន្ថែមថា ក្នុងនាមជាអ្នកស្រលាញ់ក្បាច់គុនមួយនេះ លោកហ៊ានប្រមូលថវិកាឱ្យគ្រប់តាមការប្រកាសបើមានការប្រកួតមែន។ បើលោកឈ្នះបានលុយ ៥ម៉ឺនដុល្លារនេះ លោកក៏មិនយកទៅប្រើប្រាស់សម្រាប់ជីវភាពរបស់លោកដែរ គឺយកទៅបើកក្លិប ឬធ្វើជាកន្លែងហាត់ណាមួយសម្រាប់កីឡាករខ្មែរផ្នែក MMA នេះ ដើម្បីប្រកួតលើឆាកអន្តរជាតិ និងដើម្បីឱ្យគេទទួលស្គាល់កីឡាករកម្ពុជា៕May be an image of 2 people and people standingMay be an image of outdoorsMay be an image of car and outdoorsMay be an image of 3 people, people standing and indoorMay be an image of 2 peopleMay be an image of 1 person, standing, shorts and text that says "MEAST"