កាន់តែពិសេស! YouTube ដាក់មុខងារថ្មីអាចបង្ហោះវីដេអូខ្លីៗ «Shorts» ស្រដៀងគ្នាទៅនឹង TikTok

(អាមេរិក) ៖ ស្របពេលដែលកម្មវិធី TikTok កំពុងតែល្បីល្បាញពេញសកលលោកនោះ នៅពេលនេះ ក្រុមហ៊ុន YouTube បានប្រកាសដាក់ឱ្យ ប្រើប្រាស់នូវមុខងារថ្មីមួយទៀតដែលមានឈ្មោះថា «Shorts» ដើម្បីប្រជែងនឹង TikTok ហើយក៏ដើម្បី ទាក់ទាញប្រជាប្រិយភាព ឱ្យ កាន់តែ អស្ចារ្យថែមមួយកម្រិតទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena បានឱ្យដឹងថា មុខងារ «Shorts» វាដូចគ្នាទៅនឹង TikTok ផងដែរ ពោលគឺ អ្នក ប្រើប្រាស់អាចបង្ហោះវីដេអូខ្លីៗ ក្នុងរយៈពេលត្រឹមតែ១នាទី ហើយមុខងារនេះផងដែរ នៅមិនទាន់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅទូទាំងពិភព លោកនោះទេ ដោយ YouTube បានដាក់ឱ្យប្រើនៅប្រទេសឥណ្ឌា និងនៅពេលនេះគឺថែមសហរដ្ឋអាមេរិកមួយទៀត ប៉ុន្តែសម្រាប់ ពលរដ្ឋ អាមេរិកទាំងមូលគឺខ្លះអាចប្រើបាន និងខ្លះអត់។

មុខងារមួយនេះ ត្រូវបាន YouTube បង្កើតឡើងតាំងពីមុន TikTok ល្បីនៅសហរដ្ឋអាមេរិក ប៉ុន្តែ YouTube មិនដាក់បញ្ចេញភ្លាមៗ នោះទេ ព្រោះថាត្បិតតែវាមានមុខងារបង្ហោះវីដេអូខ្លីៗដូចគ្នាក៏ពិតមែន ប៉ុន្តែគោលដៅ និងការប្រើប្រាស់របស់វាគឺខុសគ្នា ដោយមាន YouTuber មួយចំនួន ទទួលបាន Views ច្រើន តាមរយៈមុខងារ «Shorts» នេះ។

គួរបញ្ជាក់ផងដែរថា តាមរយៈការសាកល្បងប្រើពីសំណាក់អ្នកជំនាញបានឱ្យដឹងថា មុខងារ «Shorts» គឺបានផ្ដល់នូវអត្ថប្រយោជន៍ ជាច្រើន សម្រាប់អ្នកធ្វើ YouTube ជាពិសេសគឺអ្នកទើបចាប់ផ្ដើមធ្វើ YouTube ដោយសារតែ YouTube ជួយជំរុញវីដេអូខ្លីៗដែល បាន បង្ហោះតាមរយៈ «Shorts» ឱ្យមាន Rank ខ្ពស់ និងមាន Views ច្រើន៕Which Influencers Led To The TikTok Vs. YouTube Faceoff And Who Won In The End?សម្រួលដោយ ៖ ឡាយ កុល