ស្នើសុំ! មេ ONE ​ចង់​ឱ្យ Superlek ប៉ះជាមួយ ​Ilias ​ម្ដងទៀត ​ខណៈ Rodtang ​ក៏​គិត​បែបនេះដែរ!

ក្នុង​ជំនួបនៃការ​ប្រកួត​ដែល Ilias Ennahachi ​ឈ្នះ​ពិន្ទុ​ទៅ​លើ​កីឡាករ​ថៃ Superlek ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ ONE Championship ​កាល​ពី​​យប់មិញ​នេះ ក៏មាន​រឿង​ចម្រូងចម្រាស​នៃការវែកញែកបានកើត​ឡើង។

​ថ្នាក់​ដឹក​នាំ​របស់ Superlek ​បាន​ផ្ញើ​លិខិត​ទៅ ONE ​មិន​យល់​ស្រប​ចំពោះ​ការ​កាត់​ក្ដី​ឱ្យ Ilias ​ឈ្នះ​ឡើយ ព្រោះ​កីឡាករ​របស់​ខ្លួន​វាយ​ដាច់​បាន​ល្អ​នៅ​ទឹក​៣​ដល់​ទឹក​៥ ខណៈ​ដែល​ម្ចាស់​ការពារ​ខ្សែ​ក្រវាត់​វិញ​ធ្វើ​បាន​តែ​ទឹក​១​និង​២​ប៉ុណ្ណោះ។ ​រឿង​នេះ ​បាន​ធ្លាយ​ដល់​លោក Chatri Sityodtong ​ដែល​ជា​ម្ចាស់​របស់ ONE ​តែ​ម្ដង។ ​លោក​បាន​ចេញ​ប្រតិកម្ម​ហើយ​ក៏​គិត​ថា Superlek ​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​ដែរ។ លោក​ចង់​ឃើញ​២​នាក់​នេះ​ប្រកួត​គ្នា​កាត់​សេចក្ដី​កើត​ឡើង​ម្ដង​ទៀត។​ ​ដោយ​ឡែក Rodtang ​វិញ ​ដែល​ជា​អ្នក​តាមដាន​រឿង​នេះ​ម្នាក់​ដែរ​នោះ ​បាន Share ​ការ​បង្ហោះ​របស់​លោក Chatri ​ហើយ​ក៏​យល់​ស្រប​ចំពោះ​ការ​ឱ្យ​មាន​ការ​ប្រកួត​ឡើង​វិញ​ម្ដង​ទៀត​ដែរ។ ​រំលឹក​ថា Rodtang ​នេះ​ជា​បេក្ខភាព​ម្នាក់​ដែល​អាច​នឹង​ត្រូវ​ដាក់​ឱ្យ​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​អ្នក​ដែល​ឈ្នះ​ការ​ប្រកួត​ខាង​លើ​នេះ​ផង​ដែរ។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍ ONE: Fist of Fury នៅសិង្ហបុរី រាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កីឡាករ Rodtang (រ៉តថាំង) ម្ចាស់ខ្សែក្រវាត់ ONE Muay Thai World Championship បានទទួលជ័យជម្នះ​លើ​ជើងខ្លាំងរុស្ស៊ី Tagir Khalilov ក្នុងការប្រកួត Kickboxing។

ជ័យជម្នះ ត្រូវបានគេដាក់ការសង្ស័យថា Rodtang នឹងមានឱកាស​ឡើងប្រកួត​យក​ខ្សែក្រវាត់ Kickboxing មួយទៀត ក្នុង​ប្រភេទ​ទម្ងន់ Flyweight (៦១,២គីឡូក្រាម) នាប្រកួត​ក្រោយរបស់ខ្លួន៕Rodtang Is Mentoring Stamp's Brother For Muay Thai Success - ONE  Championship – The Home Of Martial Artsសម្រួលដោយ ៖ ឡាយ កុល