មិនធម្មតាមែន! រ៉តថាំង ឈ្នះជើងខ្លាំង kickboxing រុស្ស៊ី នៅសង្វៀន ONE យប់មិញនេះ!

កីឡាករថៃ Rodtang (រ៉តថាំង) ម្ចាស់ខ្សែក្រវាត់ ONE Muay Thai World Championship បានទទួលជ័យជម្នះ​លើ​ជើងខ្លាំងរុស្ស៊ី Tagir Khalilov ក្នុងការប្រកួត Kickboxing ក្នុងព្រឹត្តិការណ៍ ONE: Fist of Fury នៅសិង្ហបុរី រាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

កន្លងមក នៅសង្វៀន ONE អ្នកប្រដាល់ថៃរូបនេះ ប្រកួតតែ Muay Thai ប៉ុណ្ណោះ ប៉ុន្តែ​ការ​ដូរ​មកវ៉ៃ Kickboxing លើកនេះ Rodtang នៅតែធ្វើបានល្អដដែល ដោយដើរ​ចូល​វ៉ៃ ដូច​ការប្រកួត​កន្លងមកដែរ។

ជ័យជម្នះ ត្រូវបានគេដាក់ការសង្ស័យថា Rodtang នឹងមានឱកាស​ឡើងប្រកួត​យក​ខ្សែក្រវាត់ Kickboxing មួយទៀត ក្នុង​ប្រភេទ​ទម្ងន់ Flyweight (៦១,២គីឡូក្រាម) នាប្រកួត​ក្រោយរបស់ខ្លួន៕Rodtang Answers Nguyen Tran Duy Nhat, Calls Out Ilias Ennahachi - ONE  Championship – The Home Of Martial ArtsBaby Shark' out to get his brother's beltសម្រួលដោយ ៖ វិនិច្ឆ័យ ជ័យ